#មិត្តភក្តិល្អៗ

M
mouy-len
យើងពិតជាមិនអាចស្វែងរកមិត្តភក្ដិល្អបានទេ ប៉ុន្តែមិត្តភក្ដិល្អៗគឺបង្ហាញខ្លួននៅពេលណាមួយដែលយើងបានប្រើប្រាស់ពេលវេលាសេពគប់គ្នា។ មិត្តភក្តិល្អគឺស្មោះត្រង់នឹងគ្នា គោរពឱ្យតម្លៃគ្នា ខ្វល់ខ្វាយជួយជ្រោមជ្រែងគ្នា លើកទឹកចិត្តគ្នា ហើយក៏ចែករំលែកស្នាមញញឹម និងក្ដីកង្វល់ជាមួយគ្នា។ ទោះបីជាម្នាក់ៗរវល់នឹងការងាររៀងខ្លួន ពុំសូវបានចំណាយពេលខលរកគ្នា ផ្ញើសារទៅគ្នា តែម្ដងៗពេលដែលត្រលប់ទៅជជែកគ្នា យើងគ្មានអ្វីប្រែប្រួលសោះឡើយ។
យូរៗម្ដងទើបផ្ញើសាររកគ្នា សួរសុខទុក្ខគ្នា ១ឆ្នាំម្ដងអីទើបបានចួបមុខគ្នា តែពេលវេលាកន្លងមកនេះពិតជាបានបន្សល់ទុកនូវកម្រងអនុស្សាវរីយល្អៗជាច្រើន។

Comments