ពេលខ្លះក៏មានអារម្មណ៍ថាធុញមុខគ្នា

M
mouy-len

ឥតលក្ខខណ្ឌ

ពេលខ្លះក៏មានអារម្មណ៍ថាធុញមុខគ្នា ដែលយើងទាំងពីររស់នៅជាមួយគ្នារាប់សិបឆ្នាំមកហើយ។ ប៉ុន្តែដល់តែបែកពីគ្នាមិនបានប៉ុន្មានថ្ងៃផងក៏ចាប់ផ្តើមនឹកគ្នា ចង់ចួបមុខគ្នាវិញ។ ពេលខ្លះក៏ឈ្លោះគ្នា អត់ស្តីរកគ្នា ម្នាក់ចាំម្នាក់ទៀតមកនិយាយរកមុន ហើយអារម្មណ៍ក៏សែនតានតឹងរកថាមិនត្រូវ។ ចួនកាលយើងឈ្លោះគ្នាដូចឆ្កែនិងឆ្មា ទៅលើរឿងរ៉ាវដ៏តូចមួយ ប៉ុន្តែមិនយូរទេ ក៏ចាប់ផ្តើមត្រូវគ្នាវិញ ហើយម្នាក់ក៏ចោទម្នាក់ទៀតថា “ឯងនឹងស្តីរកយើងមុន អន់ណាស់ហ្អា!” ប៉ុន្តែទោះបីជាត្រូវចំអន់បែបនេះ ក៏ក្នុងចិត្តពោរពេញដោយភាពកក់ក្តៅដែរ ពីព្រោះពួកយើងបានត្រូវរ៉ូវគ្នាវិញ។ 

ទោះបីពួកយើងឈ្លោះគ្នារបៀបជាបងប្អូន ប៉ុន្តែយើងតែងតែចែករំលែករឿងរ៉ាវក្នុងចិត្តប្រាប់គ្នានិងពិភាក្សាគ្នាជានិច្ច។ នេះហើយជាជីវិតបងប្អូន មិនអាចឥតខ្ចោះទេ មានពេលយើងអន់ចិត្តនឹងគ្នា ពេលខ្លះក៏ឈ្លោះគ្នា ហើយពេលខ្លះក៏សប្បាយជាមួយគ្នាពោរពេញដោយសុភមង្គល។

Comments