បើមនុស្សពីរនាក់យល់ចិត្តគ្នា ផ្តល់តម្លៃឱ្យគ្នា ជឿជាក់លើគ្នា នោះរយៈចម្ងាយគឺមិនអាចហាមឃាត់ឃាំងបេះដូងទាំងពីរឱ្យរត់រកគ្នាបាននោះទេ។ រយៈចម្ងាយមិនមែនជារនាំងនៃចំណងមិត្តភាពនោះទេប៉ុន្តែការមិនអើរពើ មិនយកចិត្តទុកដាក់ និងឱ្យតម្លៃលើទំនាក់ទំនងនោះទេតើ ដែលធ្វើឱ្យចំណងកាន់តែសោះកក្រោះគ្មានជាតិគ្មានជៅនោះ។
ប៉ុន្តែប្រសិនបើទំនាក់ទំនងមួយដែលតែងតែមានការសង្ស័យ ច្រណែន ប្រចណ្ឌ ហាមឃាត់ បិទសិទ្ធិ នោះទោះមនុស្ស២នាក់នៅជិតគ្នាក្នុងផ្ទះតែមួយ ក៏ហាក់មានអារម្មណ៍ថាឆ្ងាយហាក់នៅជើងមេឃ។ បើសិនជាចង់ដើរលើវិថីរួមគ្នា ទាល់តែដាក់ការជឿជាក់ និងមានទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។
បើយើងជាគូដែលនៅជិតគ្នាហើយ ចូរចេះថែរក្សាចំណងមួយនេះឱ្យបានល្អ ពីព្រោះថាមានដៃគូជាច្រើនដែលចង់នៅជិតគ្នា ចង់ចំណាយពេលល្អៗជាមួយគ្នា តែត្រូវខណ្ឌចែកដោយរយៈចម្ងាយ។ ដូចជាឧស្សាហ៍ហើយនិងថម ក្នុងរឿងកាពីទែនជីវិតអ៊ីចឹង។

