រៀងរាល់ល្ងាច ហួរ អុី តែងតែកាន់ពែងស្រា

M
mouy-len

រៀងរាល់ល្ងាច ហួរ អុី តែងតែកាន់ពែងស្រា ហើយលើកឡើងលើ សំលឹងទៅព្រះច័ន្ទ ហើយហើយស្រែកខ្លាំងៗ ថា : « បងនឹកអូនណាស់ ប្រពន្ធសម្លាញ់ ឆាងអឺ ! បងនឹកអូនរាល់ថ្ងៃ មិនមែនតែនៅថ្ងៃសែនលោកខែ នោះទេ ! បងមិនរំពឹងថា អូនបានឃើញ ហើយស្តាប់ឮសំលេងនេះទេ យើងមិនអាចរស់ជាមួយគ្នាដល់ស្លាប់ តែបងអាចអង្គុយសំលឹងមើលអូន រាល់ថ្ងៃដល់ដង្ហើមចុងក្រោយ » ។
រីករាយ បុណ្យសែនលោកខែ !!!
ស្រលាញ់គ្នា ថែរក្សាគ្នា បារម្ភពីគ្នា នៅពេលដែលគេនៅក្បែរ គេនៅមើលឃើញ ស្តាប់ឮ ព្រោះពេលគេទៅឆ្ងាយហើយទោះបី យើងខំស្រែកយ៉ាងណា យំយ៉ាងណា ក៏គេមើលមិនឃើញ ស្តាប់លែងឮហើយ ស្តាយក្រោយបានអ្វីមកវិញ ... !!!
មានរឿងនិទានជាច្រើនដែលបានសរសេរពី ប្រវត្តិពួកគេ ចាំទំនេរសរសេរ អោយបងប្អូនអាន ៕

Comments