កុំព្រួយបារម្ភពីសក់ខូច

M
mouy-len

កុំព្រួយបារម្ភពីសក់ខូច មានគ្រឿងផ្សំតែបីមុខតែប៉ុណ្ណោះដែលអាចជួយអ្នកបាន៖

១. ក្រែមបន្ទន់សក់ (Conditioner)

២. ប្រេងដូង (Coconut Oil)

៣. ប្រេងអូលីវ (Olive Oil)

វិធីអនុវត្ត៖

  • យកគ្រឿងផ្សំទាំងបីនេះលាយបញ្ចូលគ្នាឲ្យសព្វ ក្នុងចានមួយតាមចំនួយស្មើរៗគ្នា និងតាមដែលចំនួនដែលអ្នកគិតថាវាគ្រប់អាចលាបសព្វទៅលើសក់របស់អ្នក
  • យកប្រភេទប្លាស្ទីករុំអាហារ មករុំឲ្យបានជុំវិញសក់ដែលលាបហើយ
  • ទុកចោលប្រហែល ២០ ទៅ ៣០ នាទីទើបលាងវាចេញជាមួយនឹងទឹកក្តៅអន់ៗបន្តិចជាការស្រេច (កុំក្តៅពេក) ។ ទាំងនេះជាវិធីងាយៗមួយដែលពិតជាអាចជួយព្យាបាលសក់ឲ្យមានសុខភាពល្អមកវិញ។ បើសក់ខូចខ្លាំងព្យាយាមធ្វើពី ២ ទៅបីដងក្នុងមួយសប្តាហ៍ តែបើមិនសូវខូចទេអាចធ្វើត្រឹមតែម្តងទៅពីរដងក្នុងមួយសប្តាហ៍បានហើយ៕

Comments