“មនុស្សល្អ”

M
mouy-len
ក្នុងមួយជីវិតយើង អាចជួបមនុស្សល្អៗច្រើននាក់ ប៉ុន្តែយើងអាចរស់នៅជាមួយមនុស្សល្អបានតែម្នាក់គត់ រស់នៅរហូតដល់ដង្ហើមចុងក្រោយ នោះគឺខ្លួនយើងជាមនុស្សល្អ។ យើងកើតទុក្ខដែលត្រូវបាត់បង់មនុស្សល្អៗជាច្រើននៅក្នុងជីវិត ប៉ុន្តែយើងនឹងមិនអាចរស់នៅបានទេ បើយើងបាត់បង់ខ្លួនឯងជាមនុស្សល្អម្នាក់។ 

អ្នកផ្សេងប្រហែលជារីករាយនៅពេលគេបានទទួលក្ដីសុខនៅក្នុងជីវិត ប៉ុន្តែចំពោះយើងវិញភាពរីករាយប្រហែលជាកើតមានឡើងនៅពេលយើងចែករំលែកក្ដីសុខដែលយើងមាន ទៅឲ្យមនុស្សដែលនៅជុំវិញយើង។ មានតែមនុស្សដែលមានក្ដីសុខក្នុងខ្លួនទេ ទើបអាចផ្ដល់វាទៅឲ្យអ្នកដទៃទៀតបាន។ មានតែមនុស្សដែលមានក្ដីស្រលាញ់ចំពោះខ្លួនឯងទេ ទើបដឹងថាត្រូវស្រលាញ់ចំពោះអ្នកដទៃយ៉ាងម៉េច។ 

ចំណាយពេលវេលាស្វែងរកមនុស្សល្អៗសម្រាប់ជីវិតយើងប្រហែលជាហត់នឿយ ជាងធ្វើខ្លួនឲ្យទៅជាមនុស្សល្អម្នាក់ទៅទៀត។ យើងគួរតែធ្វើខ្លួនឲ្យទៅជាមនុស្សដែលយើងចង់រស់នៅជាមួយរហូត...៕

Comments