ការដែលមានឈ្មោះថាជាមិត្តល្អនឹងគ្នានេះ វាអាចនឹងមិនមែន ព្រោះតែយើងល្អជាមួយគ្នាគ្រប់ពេលទេ ប៉ុន្តែគ្រប់ពេលទោះជាយើង និយាយលើសលស់ជ្រុលជ្រួសមិនល្អខ្លះក៏ដោយ ក៏ចេតនារបស់យើង នៅតែចង់ឃើញមិត្តរបស់យើងក្លាយជាមនុស្សល្អ។ឆាកជីវិតមនុស្សយើង រសាត់អណ្ដែតទៅមក ក៏បានមកចួបជុំគា្ននៅក្នុងពេលវេលាមួយ។ វាងាយនៅក្នុងការដែលឱ្យអ្នកផ្សេងមើលឃើញយើងពេលដែលយើង ឈរនៅទីខ្ពស់ ប៉ុន្តែមិត្តភាពពិតប្រាកដបានកំដរយើងធ្វើដំណើរនៅលើផ្លូវដ៏លំបាកជាមួយគ្ន។
ប្រសិនបើពេលនេះអ្នកមានឱកាសដើម្បីនិយាយពាក្យអរគុណ ទៅកាន់ពួកគេដោយសុទ្ធចិត្ត សូមកុំរង់ចាំដល់ថ្ងៃកម្មវិធីពិសេស ឬឱកាសអស្ចារ្យណាមួយ។ ព្រោះសម្រាប់មនុស្សដែលយើងស្រឡាញ់ ពេលវេលាដ៏អស្ចារ្យបំផុតគឺនៅមានឱកាសដើម្បីនិយាយអរគុណ ពួកគេដោយស្មោះអស់ពីដួងចិត្ត សម្រាប់ចំណែកនៃវត្តមានរបស់ ពួកគេនៅក្នុងជីវិតយើង។ យើងអាចនឹងចួបមិត្តមិនល្អ ប៉ុន្តែពួកគេ ក៏ចាកចេញទៅដោយបន្សល់ទុកនូវមេរៀនល្អៗជាច្រើនដល់យើង។ យើងអាចនឹងចួបមនុស្សល្អៗ ហើយពួកគេបានបន្សល់ទុកនូវការចង ចាំល្អៗសម្រាប់យើង។

