#រំពឹងខ្លាំងខកចិត្តក៏ខ្លាំង

M
mouy-len
រឿងដែលនឹងធ្វើឲ្យយើងខកចិត្តបំផុតនោះគឺយើងខ្លួនឯងដាក់ការរំពឹងខ្ពស់ពេកទៅលើវា។ យើងរំពឹងថានរណាម្នាក់នឹងស្រឡាញ់យើងដូចដែលយើងស្រឡាញ់គេ ប៉ុន្តែសេចក្ដីពិតយើងមិនបានស្រឡាញ់គេទេ គឺយើងត្រូវការឲ្យគេស្រឡាញ់យើង ទើបយើងប្រឹងធ្វើគ្រប់យ៉ាងដើម្បីទាញយកសេចក្ដីស្រឡាញ់ពីគេមក ហើយយើងខកចិត្តនៅទីបំផុតព្រោះតែសេចក្ដីប្រាថ្នានោះមិនបានក្លាយជាការពិត។ ស្រឡាញ់គឺល្អហើយ បើមានឱកាសនឹងស្រឡាញ់ តែវាមិនល្អទេ ដែលយើងគិតថាអ្វីគ្រប់យ៉ាងដែលធ្វើទៅលើគេ នឹងនាំគេឲ្យមកស្រឡាញ់យើងនៅពេលណាមួយ។
មនុស្សមិនស្រឡាញ់យើងដោយសារតែយើងស្រឡាញ់គេទេ ហើយយើងក៏មិនស្រឡាញ់នរណាដោយសារតែគេស្រឡាញ់យើងដូចគ្នា។ ភាពស្ថិតស្ថេរមិនមានទេ ថ្ងៃនេះអាចនឹងមានអ្នកស្រឡាញ់យើង ប៉ុន្តែថ្ងៃស្អែកវាអាចជាថ្ងៃដែលគេត្រូវបានយើងបដិសេធក៏ថាបាន។ ភាពជាមិត្តក៏មិនស្ថិតនៅជារៀងរហូតទេ តែការចងចាំក្នុងភាពជាមិត្តនឹងស្ថិតនៅក្នុងចិត្តជានិច្ច។
 

Comments