#ខ្ញុំគ្រាន់តែសង្ឃឹមថា...

M
mouy-len
ខ្ញុំជាក្មេងកំព្រា មិនដឹងថារស់ដើម្បីអ្នកណាគ្មានអ្នកណាដែលត្រូវនឹកដល់ គ្មានក្ដីស្រមៃ បើជោគជ័យក៏គ្មានអ្នកណាចូលរួមជាមួយ... លក្ខខណ្ឌជីវិតរបស់ខ្ញុំគឺអន់ជាងគេឆ្ងាយណាស់។ បញ្ហាកើតឡើងមិនឈប់ ខ្ញុំព្យាយាមណាស់ ដើម្បីបានរស់ ដើម្បីបានរៀន ដើម្បីបានការងារ តែសង្គមគួរឱ្យខ្លាច មនុស្សអាត្មានិយម មិនចេះចែករំលែក គ្មានភាពស្មោះត្រង់ ហើយពួកគេហាក់ចង់ច្រានខ្ញុំឱ្យទៅឆ្ងាយ...ពេលនោះកម្លាំងចិត្តខ្ញុំធ្លាក់ចុះស្ទើរតែដល់សូន្យតែមុននឹងខ្ញុំព្រមបញ្ចប់ ខ្ញុំចង់ធ្វើនូវអ្វីម្យ៉ាង...ខ្ញុំក៏បានទៅដល់ភូមិមួយ រស់នៅជាមួយធម្មជាតិ ហើយអ្វីដែលខ្ញុំបានទទួលពីពួកគេដំបូងនោះ គឺស្នាមញញឹមដ៏បរិសុទ្ធ។ ពួកគេមិនដឹងថាខ្ញុំជាអ្នកណា មកពីណា មានប្រវត្តិយ៉ាងម៉េចទេ តែពួកគេប្រហែលជាគិតថា ខ្ញុំជាមនុស្សចេះដឹងម្នាក់។ 

ខ្ញុំសង្ឃឹមថាបានជួយអ្វីខ្លះដល់ពួកគេ មុនពេលដែលខ្ញុំទៅឆ្ងាយ។ ខ្ញុំក៏បង្រៀនអក្សរដល់ក្មេងៗ ជួយជាគំនិតផ្សេងៗដល់អ្នកភូមិ ប្រាប់ពីការថែទាំសុខភាព ជាអ្វីដែលពួកគេត្រូវការដើម្បីរស់បន្ត។ ខ្ញុំចាប់ផ្ដើមទទួលអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ ហើយទទួលបាននូវការស្រឡាញ់រាប់អានពីមនុស្សជាច្រើនគឺទាំងនេះហើយ ជាអ្វីដែលខ្ញុំតែងតែចង់បាន... វាសាមញ្ញណាស់ ដែលខ្ញុំស្រាប់តែអាច សម្រេចនូវក្ដីស្រមៃមួយដោយអចេតនា។

Comments