​ជ្រើស​រើស​ប្រភេទ​ Cleasing Oil ​ ​ដែល​មិន​បណ្ដាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​ជា​ខ្មៅ​ស្រអាប់

M
mouy-len

សព្វ​ថ្ងៃ ​​ផលិត​ផល​បែប​គ្រីម​លាង​សម្អាត​ផ្ទៃ​មុខ​ ​កំពុង​វាយ​លុក​ទី​ផ្សា​​យ៉ាង​​ខ្លាំង ​​។ ​ដោយសារ​វា​មាន​ភាព​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​លាប​គ្រីម​លើ​មុខ​ហើយ​​លាង​ចេញ​ជាមួយ​ទឹក​ជា​ការ​ស្រេច។ ​ថ្វី​​​ដ្បិត​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ស្រស់​ថ្លា ​​ជួយ​ផ្តល់​សំណើម​ដល់​មុខ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​មែន​ជា​វិធី​ល្អ​សម្រាប់​ការ​យក​មក​លាង​សម្អាត​មុខ​ឡើយ។ ​​ដោយសារ​ផលិត​ផល​មួយ​ចំនួន ​​អាច​នឹង​ស្អិត​ខ្លាំង​លើ​​ស្បែក​មុខ ​ទាម​ទារ​ការ​ប្រើ​ដៃ​ញី​ខ្លាំង​ដើម្បី​លាង​សម្អាត​ឲ្យ​ជ្រះ​។ ​​ការ​ត្រដុស​ស្បែក​មុខ​ខ្លាំង​ៗ​នឹង​ធ្វើ​ឲ្យ​ងាយ​កើត​ជ្រួញ​ណាស់។ ​ជា​ដំបូន្មាន ​គួរ​ជ្រើស​រើស​ប្រភេទ​ Cleasing Oil ​ ​ដែល​មិន​បណ្ដាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​ជា​ខ្មៅ​ស្រអាប់​។

Comments