“ចេះរីករាយជាមួយពេលនេះ”

M
mouy-len
ភាពសមបំណងនៃជីវិត ត្រូវដើរទៅទន្ទឹមគ្នានឹងភាពខក បំណងដោយចៀសមិនផុតឡើយ។ បើយើងរង់ចាំរហូតដល់យើងមានអាយុ២៥ឆ្នាំទើបយើងព្រមធ្វើខ្លួនឱ្យរីករាយ អ៊ីចឹងយើងនឹងខាតពេល២៤ឆ្នាំ ដោយការដេកត្រាំនៅក្នុងសេចក្ដីទុក្ខ។ ថ្ងៃស្អែកនឹងនៅតែមានរហូត ប៉ុន្តែយើងក៏មិនមែនត្រូវនៅទីនេះរហូតដើម្បីរង់ចាំថ្ងៃស្អែកមកដល់នោះទេ។ ថ្ងៃដែលយើងនៅមានដង្ហើមគឺជាថ្ងៃដែលយើងប្រឹងដោយក្ដីសង្ឃឹម និងចិត្តអំណត់។ ថ្ងៃដែលយើងល្វើយហត់ក៏ជាថ្ងៃដែលយើងត្រូវអត់ធ្មត់ខ្លាំង។ ថ្ងៃណាក៏ជាថ្ងៃដែលយើងត្រូវប្រឈមមុខជាមួយនឹងស្ថានភាពប្រែប្រួលក្នុងជីវិតដែរ។ 

ដូច្នេះ ភាពភ័យខ្លាចវាមិនមែនជាអាវុធដើម្បីប្រើជាមួយស្ថានភាពប្រែប្រួលទេ ប៉ុន្តែគឺចិត្តនឹងធឹងរបស់យើងឯណេះទៅវិញទេ ដែលអាចទប់ទល់ជាមួយស្ថានភាពប្រែប្រួលទាំងនោះបាន។ បទពិសោធជីវិតបានមកពីការសន្សំ ហើយយើងសន្សំបានបទពិសោធ ព្រោះតែយើងបានឆ្លងកាត់វាដោយផ្ទាល់។ យើងមិនឈរមើលភាពលំបាកពីចម្ងាយ រួចសន្មតថានោះជាបទពិសោធលំបាកទេ។ មួយដង្ហើមស្លាប់ មួយដង្ហើមរស់ ប៉ុន្តែកុំស្លាប់ទៅទាំងមិនបានធ្វើអ្វីសោះ ហើយកុំរស់នៅដោយមិនខ្វល់ពីអ្វីទាំងអស់ ទាំងដែលខ្លួនមានអ្វីជាច្រើនដែលត្រូវធ្វើ...។

Comments