យល់តែចិត្តខ្លួនឯង
បើយើងដាក់ការរំពឹងទុកកាន់តែច្រើន នោះអត្រានៃភាពខកចិត្តក៏ខ្ពស់ដូចគ្នា។ បើនៅក្នុងទំនាក់ទំនងស្នេហាវិញ នៅពេលដែលយើងមានការរំពឹងទុកខ្ពស់ហួសប្រមាណ យើងនឹងទទួលបានការឈឺចាប់ជំនួសវិញមិនខាន ពីព្រោះថាយើងមិនអាចបង្គាប់ចិត្តនរណាម្នាក់ឱ្យធ្វើដូចដែលចិត្តយើងចង់បានគ្រប់ពេលនោះទេ។ ពេលខ្លះការរំពឹងទុកពេក ក្លាយជាការអាក់អន់ចិត្តលើគ្នា។ បើការអាក់អន់ចិត្តនេះមិនបានដោះស្រាយឱ្យបានជ្រះស្រលះ វាអាចក្លាយទៅជារឿងធំបាន។
យើងទទូចឱ្យគេយល់ចិត្តយើង ចង់ឱ្យយកចិត្តទុកដាក់ ទាំងយើងមិនបានវិភាគ និងគិតលើទង្វើររបស់យើងថាយ៉ាងម៉េចផង។ តើយើងបានធ្វើរឿងទាំងអស់នេះចំពោះដៃគូយើងហើយឬនៅ?
ចំណងស្នេហាដែលរឹងមាំ គឺដៃគូចេះយល់ចិត្តគ្នា និងរួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ ហើយមិនបោះបង់ចោលគ្នាក្នុងគ្រាដែលលំបាកបំផុត។ រាល់ការឆ្លងផុតឧបសគ្គនីមួយៗនឹងអាចធ្វើឱ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀត។ បើដកការរំពឹងទុកខ្លះ មកជំនួសឱ្យការរៀនស្វែងយល់អំពីដៃគូឱ្យកាន់តែសីុជម្រៅប្រហែលប្រសើរជាង។

