#មិត្តភក្ដិប្រៀបដូចពពក

M
mouy-len
ជួនកាលសេចក្ដីពិតគឺឃោរឃៅណាស់ ចំពោះមនុស្សដូចជាខ្ញុំ។ មិត្រភក្តិប្រៀបដូចជាពពកដែលរសាត់ទៅរសាត់មក ដោយយើងគ្មានអំណាចប្រមូលផ្ដុំពួកគេ មកឱ្យនៅក្បែរយើងរហូតឡើយ។ ខ្ញុំធ្លាប់នឹកស្មានថា ពេលវេលាកាន់តែយូរ ខ្ញុំមានមិត្រកាន់តែច្រើន តែទីបំផុតទើបខ្ញុំដឹងថា ពួកគេបានប្ដូរមុខគ្នាជានិច្ច ហើយអ្នកខ្លះភ្លេចនឹកនាដល់ខ្ញុំក៏មាន។ តើខ្ញុំត្រូវមានសង្ឃឹមទៀត ឬក៏ត្រូវព្យាយាមរស់ជាមួយនឹងសេចក្ដីពិត? សេចក្ដីពិតដែលប្រាប់ថា ជីវិតគឺឯកា គ្មានអ្នកណាដែលអាចទុកចិត្តបាន គ្មានអ្នកណាដែលស្រលាញ់យើងរហូត គ្មានអ្នកណាដែលមិនផ្លាស់ប្ដូរ គ្មានអ្វីដែលស្ថិតស្ថេរ…។ 

Comments