នៅជំនាន់ម៉ែខ្ញុំ

M
mouy-len

នៅជំនាន់ម៉ែខ្ញុំ វាជារឿងធម្មតាដែលស្រ្តីត្រូវរៀបការមុនអាយុ ២០ឆ្នាំក៏ដូចជាក្រុមជនជាតិផ្សេងទៀត។ ខ្ញុំគិតថាវាជារឿងមិនសមទំនង និង ខ្វះការពិចារណា ហើយរឿងដែលខ្វះការពិចារណានេះមានតែការទទួលបានការអប់រំប៉ុណ្ណោះដែលអាចជួយដោះស្រាយបាន។ 

គ្រប់ពេលដែលខ្ញុំបានឮគេរៀបការដោយសារតែឪពុកម្ដាយផ្សំផ្គុំទាំងវ័យក្មេង ធ្វើឱ្យខ្ញុំអត់ទ្រាំឆ្ងល់ពុំបានថា តើការរៀបការនេះអាចមានសេចក្ដីស្រឡាញ់ទេ? ឬក៏ការរៀបការនេះ គ្រាន់តែជាការសម្រាប់ឱ្យអ្នកដទៃមកមើលថែ ហើយឱ្យខ្លួនមានអារម្មណ៍សុវត្ថិភាព? ស្រ្តីរៀបការមានបំណងឱ្យបុរសមើលថែរក្សាខ្លួន និងផ្តល់អ្វីគ្រប់យ៉ាងឱ្យគេ ខណៈពេលដែលបុរសរៀបការមានបំណងចង់បង្កើតកូន និងធ្វើជាមេដឹកនាំក្នុងគ្រួសារតែប៉ុណ្ណោះ។ 

Comments