“ស្គាល់ខ្លួនឯង”

M
mouy-len
សុខចិត្តនឿយហត់ដោយសារតែការងារ ដែលខ្លួនបានស្រឡាញ់ គឺមិនមែនមានន័យថា វាបានធ្វើឱ្យជីវិតរបស់យើងដើរទៅរកភាពទុក្ខលំបាក ហើយនាំទុក្ខមកដល់ខ្លួនយើងនោះទេ។ ប៉ុន្តែវាគឺជាសេចក្តីសុខមួយដែលបានជ្រើសរើសដោយ ចិត្ត អារម្មណ៍ ក្តីស្រឡាញ់ និងការពេញចិត្ត វិញនោះទេដែលបានអូសទាញ គំនិត និងទង្វើឱ្យយើងធ្វើវាឡើង។
បើទង្វើអស់ទាំងនោះ ពិតជានាំទុក្ខទោសមកឱ្យខ្លួនយើងមែន នោះប្រហែលមកពីសកម្មភាពអស់ទាំងនោះមិនអាចឱ្យយើងបន្តធ្វើវារហូតដល់លេចចេញជារូបរាង និងសមិទ្ធផល
ផ្សេងៗបាននោះទេ។ រាល់ការស្រមើស្រមៃដែលកើតចេញពីគំនិត និងក្តីស្រឡាញ់ពិត គឺវាគ្មានស្រមោលនិងដែនកំណត់ច្បាស់លាស់នោះឡើយ។ ប៉ុន្តែវាគឺជារូបមន្តរូបសាស្រ្តដែលបង្កើតឡើងមក សម្រាប់សាងសង់សមីការជីវិតដើម្បីធ្វើឱ្យខ្លួនរបស់យើងមានតុល្យភាពរវាងកាយនិងចិត្ត។ សមីការមួយនេះនឹងរក្សាលំនឹង ហើយក៏នាំដំណើរយើងដើរលើវិថីក្នុងក្តីស្រមៃមួយ ដែលអមទៅដោយពន្លឺព្រះអាទិត្យគ្រប់ពេលវេលា ទោះបីជាស្រមោលនៃរាត្រីងងឹតបានមកដល់ ក៏នូវមានពន្លឺព្រះចន្ទនៅរង់ចាំកំដរ និងនាំផ្លូវយើងជានិច្ច។

Comments