#មិត្តភក្ដិល្អគឺជាកញ្ចក់ឆ្លុះមើលខ្លួនឯង

M
mouy-len
ការដែលមានឈ្មោះថាជាមិត្តល្អនឹងគ្នានេះ វាអាចនឹងមិនមែន ព្រោះតែយើងល្អជាមួយគ្នាគ្រប់ពេលទេ ប៉ុន្តែគ្រប់ពេលទោះជាយើង និយាយលើសលស់ជ្រុលជ្រួសមិនល្អខ្លះក៏ដោយ ក៏ចេតនារបស់យើង នៅតែចង់ឃើញមិត្តរបស់យើងក្លាយជាមនុស្សល្អ។ឆាកជីវិតមនុស្សយើង រសាត់អណ្ដែតទៅមក ក៏បានមកចួបជុំគា្ននៅក្នុងពេលវេលាមួយ។ វាងាយនៅក្នុងការដែលឱ្យអ្នកផ្សេងមើលឃើញយើងពេលដែលយើង ឈរនៅទីខ្ពស់ ប៉ុន្តែមិត្តភាពពិតប្រាកដបានកំដរយើងធ្វើដំណើរនៅលើផ្លូវដ៏លំបាកជាមួយគ្នា។
មិត្តភក្ដិល្អគួរតែជាកញ្ចក់ដែលយើងអាចឆ្លុះមើលខ្លួនឯងបាន។ បើយើងល្អ មិត្តរបស់យើងក៏ពោលប្រាប់ថាល្អ ហើយបើឃើញយើងដើរផ្លូវខុសមិត្តរបស់យើងក៏ជួយប្រាប់ដើម្បីកែលម្អ។ កុំទទួលតែមិត្តដែលចេះតែប្រាប់យើងថាអ្វីដែលយើងធ្វើសុទ្ធតែល្អឱ្យសោះ។

Comments