#ល្អហើយត្រូវខ្លាំងទៀតទើបបាន

M
mouy-len
[...]មនុស្សយើងគ្រប់គ្នាតែងពាល់អារម្មណ៍សុខដែលកើតចេញពីសេចក្តីល្អរបស់ខ្លួន តែស្របពេលពាល់អារម្មណ៍គប្បីនឹងសេចក្តីល្អក្នុងខ្លួន ក៏មានមនុស្សមិនតិចទេ ដែលមានអារម្មណ៍ថាខ្លួនប្រៀបដូចជាជនរងគ្រោះក្នុងសង្គម។  ឈឺចាប់ណាស់ ដ្បិតសេចក្តីល្អខ្លះ វាមិនត្រូវបានស្វាគមន៍ជានិច្ចនោះទេ។ ខ្ញុំកំណត់ថា “ល្អតែម្យ៉ាងគឺនៅមិនទាន់គ្រប់គ្រាន់ទេ តែយើងត្រូវខ្លាំងផងដែរ ទើបឈ្នះជីវិតនេះបាន”។ 

តើហេតុអ្វីទើបបានជាដូច្នេះ? ក្រៅតែពីរងគ្រោះដោយសារតែមនុស្សអាក្រក់ចំតួ យើងប្រហែលជាធ្លាប់ទទួលរងគ្រោះដោយសារមនុស្សល្អដែលអវិជ្ជាមិនតិចទេ។  មនុស្សល្អដែលអវិជ្ជាខ្លះ ច្រឡំវាយប្រហារមនុស្សល្អដូចគ្នា។ នេះជាហេតុនៃអវិជ្ជា។ យើងអាចស្អប់សត្រូវ តែកាលៈទេសៈចាំបាច់ខ្លះទៀត យើងក៏ត្រូវចេះសម្តែងធ្វើស្អប់មិត្តល្អដែលអវិជ្ជាខ្លះផងដែរ។ ខ្ញុំប្រើពាក្យថា “ខ្ញុំ” តែមិនមែនខ្ញុំទេ។

Comments