#ចំពោះមនុស្សដែលយើងស្រលាញ់

M
mouy-len
រាល់ពេលភ្ញាក់ពីគេង ខ្ញុំតែងតែសួរខ្លួនឯងថា ភ្លេចគេឬនៅ តែបេះដូងនៅតែឈឺ ប្រាប់ថានៅតែនឹកគេខ្លាំង។ ចំពោះមនុស្សដែលយើងស្រលាញ់ យើងមិនខ្លាចក្នុងការនិយាយថាស្រលាញ់គេនោះទេ ក៏មិនខ្លាចអ្នកដទៃដឹងឮដែរ ព្រោះតែជាអារម្មណ៍ពិត ដែលមិនបានតាំងចិត្តឱ្យកើតឡើង និងជារឿងដែលកំណត់ដោយខ្លួនឯងមិនបាន។ ខ្ញុំតែងតែព្យាយាមប្រាប់ខ្លួនឯង ឱ្យរៀនបំភ្លេច ឱ្យគិតតែភារកិច្ចដែលមានប្រយោជន៍ តែប្រហែលជាខ្ញុំមិនមែនជាមនុស្សយន្ត ទើបខ្ញុំនៅតែល្ងង់ និងធ្វើចិត្តឱ្យរីករាយមិនបាន។ 

Comments