អ្នកដទៃមិនត្រូវជាអ្វីនឹងយើង តែយើងនិងគេអាចត្រូវការគ្នា។ មនុស្សម្នាក់អាចទទួលបានជោគជ័យ ក៏ដោយសារតែសមត្ថភាពខ្លួនក៏ពិតមែន តែបើគ្មានការជ្រោមជ្រែងពីការរួមចំណែករបស់អ្នកដទៃ ប្រហែលជាអ្នកគ្មានថ្ងៃនេះនោះទេ។
អ្នកខ្លះនៅពេលទទួលបានជោគជ័យ ហើយក៏មិនខ្វល់ពីប្រភពដើមដែលនាំហេតុឱ្យខ្លួនឈានដល់ចំណុច ដែលខ្លួនធ្លាប់ស្រមៃ និងគិតជាយូរ។ គិតថាវាជាក្តីស្រឡាញ់ ជាទេពកោសល្ល និងការខំប្រឹងរបស់ខ្លួន។ ទទួលស្គាល់ថាត្រឹមត្រូវ តែអ្នកអាចសាកល្បងគិតមើលម្តងទៀត ដើរមកដល់ពេលនេះ អ្នកបានឆ្លងកាត់អ្វីខ្លះ ជាមួយនរណាខ្លះទើបនាំអ្នកមកដល់ទីនេះ។

