ពេលដែលយើងខិតខំយកចិត្តទុកដាក់ ខ្វាយខ្វល់នឹងគេ ប៉ុន្តែអ្វីដែលយើងទទួលបាន គឺមានតែពាក្យ ស្តីបន្ទោស ហើយពេលខ្លះបែរជានិយាយថា យើងនេះគួរឱ្យធុញទ្រាន់ មិនទុកឱ្យគេមានពេលវេលាផ្ទាល់ខ្លួនទៅវិញ។
ធ្លាប់ទេ? ពេលចង់ចំណាយពេលវេលាជាមួយគ្នាឱ្យបានច្រើន ប៉ុន្តែគេបែរជាគិតថាយើងនេះជាប់ដៃជាប់ជើងស្អិតដូចស្ករតាំងម៉ែ។
បើការស្រឡាញ់ខ្វះការយល់ចិត្តទាំងសងខាង នោះចំណងមួយនេះនឹងតែងតែកើតមានភាពមិនចុះសម្រុងគ្នា និងតែងតែមានភាពរកាំរកូសជានិច្ចមិនខានឡើយ។

