បើទំនាក់ទំនងមិនច្បាស់លាស់

M
mouy-len

បើទំនាក់ទំនងមិនច្បាស់លាស់
ប្រសិនបើនៅក្នុងទំនាក់ទំនងមួយ គេមិនបានឃើញពីតម្លៃនៃការលះបង់របស់យើងទេ តម្លៃនៃក្តីស្រឡាញ់ដែលយើងខិតខំប្រឹងប្រែងកសាង និងថែរក្សាទេ យើងគួរតែកាត់ចិត្តហើយដោះលែងខ្លួនឯងឱ្យមានសេរីភាព ពីទំនាក់ទំនងមិនច្បាស់លាស់នេះ។ 

ការចាកចេញរបស់យើងមិនមែនមានន័យថាយើងស្អប់ពួកគេទេ ប៉ុន្តែបើវត្តមានរបស់យើងធ្វើឱ្យគេធុញទ្រាន់ ធ្វើឱ្យគេទើសទាល់ទៅហើយ ដូច្នេះយើងក៏គួរសម្លឹងមើលពីតម្លៃរបស់ខ្លួនឯងម្តង។ សង្ឃឹមថាគេនឹងអាចរកបានមនុស្សដែលស័ក្តិសម ហើយស្រឡាញ់ឱ្យតម្លៃគេ ព្រមទាំងសង្ឃឹមផងដែរថា គេនឹងចេះឱ្យតម្លៃនៃទំនាក់ទំនងឱ្យបានច្រើនជាងមុនផងដែរ។

Comments