«អវត្តមានអ្នក»

M
mouy-len
អ្នកជាចំណែកមួយផ្នែកនៃបេះដូងរបស់ខ្ញុំ នៅពេលបាត់អ្នក បេះដូងខ្ញុំដូចជាខ្វះអ្វីម្យ៉ាង ...។ ហេតុអ្វីក៏អវត្តមានអ្នកធ្វើឱ្យចិត្តដ៏រឹងរបស់ខ្ញុំរញ្ជួយបែបនេះ?

អ្នកសាមញ្ញណាស់ តែស្នាមញញឹម និងភាពស្មោះត្រង់របស់អ្នកបានលេបត្របាក់បេះដូងដ៏ធំរបស់ខ្ញុំ ស្ទើរអស់សឹងតែខ្ញុំគ្មានសល់សម្រាប់ខ្លួនឯង ហើយចេះតែមានអារម្មណ៍ថាខ្វះអ្នកមិនបាន ...។

អវត្តមានរបស់អ្នកវាជិតធ្វើឲខ្ញុំឆ្កួតម្ដងៗទៅហើយ វាមិនខុសពីជិះម៉ូតូភ្លេចផ្លូវទេ .... បើសួរថាហេតុអី ខ្ញុំក៏មិនច្បាស់ តែវត្តមានអ្នកពិតសំខាន់ ហើយវារឹតតែសំខាន់ណាស់សម្រាប់ជីវិតរបស់ខ្ញុំ ...កុំទៅបានទេ!

កាលមិនទាន់មានអ្នក ខ្ញុំអាចរស់នៅម្នាក់ឯងបាន តែពេលមានអ្នកខ្ញុំមិនអាចខ្វះវត្តមានអ្នក សូម្បីតែបន្តិច បើថាអាត្មានិយមប្រហែលជាត្រូវណាស់ ព្រោះខ្ញុំចេះតែហួងហែងវត្តមានអ្នកទាំងដឹង ថាវដ្ដសង្សារមួយនេះមិនទៀងទាត់ ....។ បើចង់បន្ទាស តើគួរបន្ទាសខ្ញុំដែលអាត្មានិយម ឬក៏បន្ទាសថាអ្នកធ្វើឱ្យខ្ញុំលង់។

Comments