មានដែលធ្លាប់គិតថានឹងបោះបង់ចោលក្តីស្រមៃខ្លួនឯងទេ?

M
mouy-len

មានគេសួរខ្ញុំថា "មានដែលធ្លាប់គិតថានឹងបោះបង់ចោលក្តីស្រមៃខ្លួនឯងទេ?"
ខ្ញុំក៏បានឆ្លើយថា៖ មិនដែលទេ ពីព្រោះក្តីស្រមៃគឺធ្វើឱ្យខ្ញុំមានកម្លាំងក្រោកឡើងយ៉ាងមានថាមពលនាពេលព្រឹក ហើយតាមរយៈក្តីស្រមៃខ្ញុំក៏អាចរស់នៅក្នុងសេរីភាពមួយដែលលុយមិនអាចទិញបាន។

សំណួរមួយទៀតបានសួរថា "តើខ្ញុំរៀនបានអ្វីខ្លះតាមរយៈការសរសេរកន្លងមក?"
ខ្ញុំក៏បានឆ្លើយថា៖ ខ្ញុំអាចរស់នៅក្នុងពិភាពដ៏ស្ងប់សុខមួយដែលពិបាកនឹងបរិយាយឱ្យយល់បានណាស់ ហើយខ្ញុំក៏ទទួលបានស្នាមញញឹម និងអំណរគុណជារៀងរាល់ថ្ងៃ ពីខ្លួនឯង និងពីមិត្តអ្នកអាន។  វាជាសុភមង្គលមួយដែលខ្ញុំពិតជាមានអំណរគុណចំពោះខ្លាំងណាស់!

Comments