អាចរស់នៅដោយគ្មានអ្នកយល់ចិត្តបានទេ ។ ពេលខ្លះ មនុស្សយើងស្ទើរតែគ្រប់គ្នាចង់មានសេចក្តីសុខជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ពិត តែតើបំណងប្រាថ្នាទាំងនេះ វានឹងអាចសមតាមចិត្តយើងគ្រប់ៗគ្នាដែរឬទេ ? វាមិនអាចទៅរួចទាំងស្រុងឡើយ ដ្បិតមនុស្សដែលយើង ស្រឡាញ់ បែរជាមិនស្រឡាញ់យើង ហើយមនុស្សដែលយើងមិនស្រឡាញ់ បែរជាមកចាប់អារម្មណ៍ដាក់ចិត្តស្រឡាញ់យើងទៅវិញ ។ ជីវិតបែបនេះ ហេតុអ្វីក៏បញ្ច្រាសគ្នា? ចុះហេតុអ្វីទេវតាមិនឱ្យមនុស្សដែលយើងស្រឡាញ់ ស្រឡាញ់តបចំពោះសេចក្តីស្រឡាញ់របស់យើង ឬចុះហេតុអ្វីទេវតាមិនកំណត់ ឱ្យយើងស្រឡាញ់តបចំពោះមនុស្សដែលស្រឡាញ់យើងខ្លាំង ? នេះឬជាជីវិត មនុស្សលោក?

