ពេល ដែល សម្រេចចិត្ត ធ្វើអ្វី មួយ ដោយ ខ្វះ ការពិចារណា និង បាត់ ភាព ម្ចាស់ការ លើ ខ្លួនឯង យើង នឹង បណ្តែតបណ្តោយ ទៅតាម ការ អូសទាញ ពី មជ្ឈដ្ឋាន ខាងក្រៅ ពិសេស នោះ គឺ មនុស្ស នៅ ជុំវិញ ខ្លួន។ ប្រសិនបើ ជឿជាក់ ខ្លាំងពេក យើង នឹង ធ្វើ ទាំង មិនដឹង ខុស ហើយ យល់ឃើញ តែ រឿង ល្អ ៗទៅវិញ ទោះជា មាន អ្នកណា ថា អ្វី ក៏ មិន ស្តាប់ ដែរ។ កុំ ទាន់ ឆាប់ សម្រេចចិត្ត លឿន ពេក ត្រឹមតែ ឃើញ អ្នកដទៃ អាច ធ្វើ បាន ហើយ ទទួលលទ្ធផល ល្អ ពីព្រោះ គេ មិនមែន យើង ទេ។
ការបាត់បង់ អារម្មណ៍ ផ្តោត ឬធ្វើ ទាំង ដែល ខ្លួន មិន ស្រឡាញ់ វា មិន ត្រឹមតែ ខាតពេល វេលា ប៉ុន្តែ លទ្ធផល ដែល ទទួល បាន គឺ ត្រឹមតែ ជា រឿង ធម្ម តាៗ មិនមែន ជា លទ្ធផល កើត ចេញពី សមត្ថភាព ឡើយ។ មានតែ យើង ធ្វើជា ម្ចាស់ លើ វាសនា ខ្លួនឯង គួបផ្សំ នឹង ការ តាំងចិត្ត ខ្ពស់ ផង ទើប មិន ងាយ បោះបង់ គោលដៅ ចោល។ មនុស្ស ដែល រស់នៅ គ្មាន ក្តី ស្រមៃ ពួក គេ នឹង ប្រើប្រាស់ ពេលវេលា នៃ ជីវិត ដ៏ មានតម្លៃ ដើម្បី តែ ផ្គាប់ចិត្ត អ្នកដទៃ ហើយ ធ្វើអ្វី ដែល ខ្លួន មិន ប៉ង ប្រា ថា្ន។

