បើចែកមិនដាច់ពីពាក្យ “អាណិត” និង “ស្រឡាញ់” គឺនៅមិនទាន់ស្គាល់បេះដូងរបស់ខ្លួនឯងទេ។
ក្ដីអាណិតមិនមែនជាក្ដីស្រឡាញ់ ហើយក្ដីស្រឡាញ់មិនអាចជំនួសបានដោយក្ដីអាណិត។ កុំប្រើបេះដូងស្រពេចស្រពិលមកសម្រេចក្ដីស្នេហា។ ពាក្យ “ស្រឡាញ់” ជាពាក្យពីរម៉ាត់យ៉ាងខ្លីក៏ពិតមែន តែអាចបង្កើតការឈឺចាប់យ៉ាងវែងអន្លាយ និងដល់មនុស្សច្រើនរាប់មិនអស់។ កុំប្រើពេលវេលាដ៏ខ្លីដើម្បីប្រាប់នរណាម្នាក់ពីពាក្យថាស្រឡាញ់ នៅពេលដែលមិនទាន់ស្គាល់បេះដូងខ្លួនឯងច្បាស់។ កុំយកបេះដូងស្រពេចស្រពិលមកជ្រើសរើសស្នេហា ព្រោះដូចជាធ្វើបាបខ្លួនឯង ហើយក៏ធ្វើបាបដល់ មនុស្សជុំវិញខ្លួនថែមទៀត។

