ហេតុអីក៏សមាធិអាចជួយព្យាបាលជំងឺកាយចិត្តបានមួយចំនួន ? ព្រោះយើងឈឺគឺមកពីយើងគោរពតាមតែគំនិតខ្លួនឯងខ្លាំងពេក វាទាមទារយ៉ាងនេះយ៉ាងនោះ ភ័យខ្លាចយ៉ាងនេះយ៉ាងនោះ ដែលសុទ្ធតែជាការទាមទាររបស់អកុសលចេតសិកទាំង១៤ សមាធិនាំឲ្យមានអំណាចការតាំងចិត្តខ្លះ ព្រមតាមលែងខ្វល់ខ្លះ បណ្តុះសោភណចេតសិកទាំង២៥ឲ្យរឹងមាំឡើង ទីបំផុតបានជាសះស្បើយពីជំងឺដោយមិនដឹងខ្លួន។ មិនធ្វើទេហី !

