សេដ្ឋីបាននិមន្តលោកមកសូត្រមន្ត ពេលសូត្រចប់លោកឲ្យពរថា សូមឲ្យជីតាស្លាប់ ឪពុកស្លាប់ កូនស្លាប់ ហើយចៅស្លាប់! សេដ្ឋី ពោលថា សាធុ!ស្រាប់តែគិតទៅដូចជាមិនស្រួលមុខគាត់ឡើងក្រញូវ រំបល់វាយក៍អីមកឲ្យពរគ្នាបែបនេះ កំពុងតែខ្លាចងាប់ផង!តើហេតុអីលោកឲ្យពរបែបនេះ? សិស្សវិញគិតថាកំហុសសេដ្ឋីដែលមេីលស្រាលលេីព្រះតេជគុណដែលចេះរិះលំអិត។ មិនថាមនុស្សសត្វទេ តាមច្បាប់ធម្មជាតិគឺស្លាប់តាមលំដាប់ពីចាស់សកមក។ សម័យឥឡូវយើងឃើញក្មេងខ្លះស្លាប់មុនមាតាបិតា គឺពិបាកទទួលយកទាល់តែមែនទែន។

