ការរក្សាចិត្តស្ងប់ៈ រក្សាសីលល្អហើយ

M

ការរក្សាចិត្តស្ងប់ៈ រក្សាសីលល្អហើយ ធ្វើសមាធិពាល់ត្រូវចិត្តស្ងប់ហើយ បើមានការធ្វេសប្រហែសនោះចិត្តស្ងប់នឹងរលត់ទៅវិញបាន គេត្រូវវៀរចាកការនិយាយលេងឡេះឡោះ វៀរចាកទីមិនគួរទៅ(កន្លែងលេងល្បែង ស្រី ស្រា កន្លែងកំសាន្តរាំច្រៀង) វៀរចាកបុគ្គលមិនគួរជួប(គេគ្មានជំនឿជាតិមុខជាតិក្រោយ មិនចូលចិត្តការបដិបត្តិធម៌ គេគិតតែរឿងរកសុី សំបូររឿងរ៉ាវ ជាបុគ្គលមិច្ឆាទិដ្ឋិ) វៀរចាកទីអសប្បាយៈ(ទីដែលមិននាំឲ្យកើតកុសលធម៌) កិលេសស្ងប់គឺនីវរណៈស្ងប់ ចិត្តស្ងប់(ឯកគ្គតាចេតសិក)កើតឡើងហើយត្រូវរក្សាឲ្យល្អ រង់ចាំចិត្តស្ងប់រឹងមាំលែងរង្គើញាប់ញ័រហើយចង់ទៅទីណាក៏បានដែរ សតិនិងបញ្ញារមែងចូលទៅតាំងទុកក្នុងចិត្តដ៏រឹងមាំហើយ នេះជាជោគជ័យលើសមរភូមិកិលេសហើយ។

Comments