បញ្ញាដែលបាត់បង់ អាចត្រូវរកឃើញឡើងវិញគឺតាមរយៈសមាធិតែប៉ុណ្ណោះ ! ព្រោះការចម្រើនភាវនានឹងកំចាត់ឧបសគ្គទាំងអស់ក្នុងជីវិតបាន ។ សមាធិជួយរំដោះអ្នកទៅកាន់ឥស្សរភាពដ៏មហិមា គឺនៅពេលគេបិទភ្នែកពិចារណាពីច្បាប់ធម្មជាតិឲ្យបានច្រើនម៉ោង ឬ មិនចាំបាច់ត្រូវធ្វើអ្វីទាំងអស់ ត្រឹមតែសង្កេតមើលឲ្យឃើញពីការពិតដែលមាននៅក្នុងខ្លួន នេះគឺជាការហៅបញ្ញាឲ្យវិលត្រឡប់មកវិញហើយ ។ ពេលវាត្រឡប់មកវិញ ជីវិតប្រែជាក្លៀវក្លា រីករាយស្រស់ថ្លាទន់ភ្លន់ មានមេត្តាកាន់តែខ្លាំងឡើង ហើយនៅមានអាថ៌កំបាំងមួយទៀតគឺ ការចេះតាមទាន់ការគិតរបស់ខ្លួនឯងរួចហើយកែតម្រូវមិនឲ្យខុសបាន ។

