សមាធិមិនមែនខំឲ្យឃើញពន្លឺ ឃើញនាគ ឃើញយក្សទេវតា ឃើញនរកសួគ៌ទេ សមាធិគឺផ្ចង់ស្មាតីតាមដឹងខ្យល់ដង្ហើម ! ។ ការឃើញនេះឃើញនោះ គ្រាន់តែជាទេសភាពរបស់សមាធិ ឬជាការរលត់សតិនាំឲ្យដេកយល់សប្តិក្នុងភ្នែនទេ វាមិនមែនជាមគ្គផលឡើយ ។ មគ្គផលគឺជាសេចក្តីសុខដែលកើតពីការដាក់មានះប្រកាន់ចុះ មានមេត្តាចេះអាណិតអាសូរ ចេះជួយអ្នកដទៃ ចេះដឹងខុសត្រូវ ចេះចាប់កំហុសខ្លួនឯងឯណេះទេ ឈប់គិតថាអញបានឃើញនេះនោះជាមគ្គផលទៀត ឃើញឲ្យត្រឹមតែដឹងម្នាក់ឯងទៅ បុណ្យមិនដូចគ្នា ឃើញមិនដូចគ្នាទេ កុំបង្ខំឲ្យគេឃើញដូចខ្លួន។

