នៅពេលចាប់ផ្តើមជីវិតគូរ

M

នៅពេលចាប់ផ្តើមជីវិតគូរមិនថាប្រុសឬស្រីតែងសង្ឃឹមថាខ្លួនបានគ្រួសារដ៏សមប្រកបទាំងដែលមិនដែលធា្លប់សា្គល់គ្នាពីមុនមក (នេះពោលពីអាពាហ៍ពិពាហ៍សមយ័ចាស់គំរិល)គ្មានការប្រកែកតវ៉ាម្តាយឳពុកលើកឲ្យអ្នកណាត្រូវទទួលយកអ្នកនោះទាំងដែលខ្លួនឯងមើលឃើញថាគ្មានសុភមង្គលត្រូវទ្រាំតាមកម្មឬតាមប្រវេណី នំមិនធំជាងនាឡិ ។តែមកដល់ពេលនេះកាលបើសា្តប់ឮថាជីវិតគូរដូចធា្លក់នរក ខ្ញុំពិតជាអាណិតខាំ្ងងណាស់ ព្រោះមនុស្សស្រីត្រូវទ្រាំគ្រប់យ៉ាងបើមិនចង់បែកបាក់ តែកុំភ្លេចថាអម្រែកលើសា្មរែកយូរទៅផ្លូវកាន់តែឆា្ងយមើលមិនឃើញត្រើយនាយការទ្រាំនិងរែកបានយូរប៉ុណ្ណានោះសម្រេចលើការព្យាយាមចង់បានរបស់ដែលរែកឲ្យដល់គោលដៅដែរឬទេ???យ៉ាងណាមិញជីវិតគូរដែលមិនអាចបញ្ឈប់ពាក់កណ្តាលផ្លូវក៏យ៉ាងដូច្នោះ សួរម្ចាស់សំនេរវិញតើស៊ូទ្រាំតទៅទៀតឬមានផ្លូវដែលត្រូវដោះស្រាយ ចំពោះខ្ញុំៗគិតថាបើចៅរស់នៅស្រុកខ្មែតចឹងគ្មានជម្រើសទេលើកលែងតែក្មួយមានទ្រព្យសម្បត្តិមានសមត្ថភាពការងារដែលមិនចាំបាច់ពឹងអ្នកដទៃ(ប្តីក៏ជាអ្នកដទៃដែរ)កាលបើមិនត្រូវគ្នាមិនចុះសម្រុងបរាកដណាស់គេក៏លែងមានទំនួលខុសត្រូវមកលើយើងទោះរៀបការយូរឆាំ្នប៉ុណ្ណាក្តី សង្ឃឹមថាចៅគុតហើយចាំគូរ រៀបការខុសហើយកុំឲ្យមានការគិតខុសម្តងទៀតក្រៅពីចៅខ្លួនឯងគ្មាននរណាម្នាក់ជួយចៅបានទេ«សុភាសិតចិនពោលថា មានកូនស្រីដូចមានបង្គន់នៅមុខផ្ទះ» នឹងមួយទៀត មនុស្សស្រីគេប្រដូចទៅនិងពូជស្ពៃសាបហើយដាំដុះបានផលយ៉ាងណាសម្រេចលើអ្នកដាំតើមើលថែរដល់កម្រិតណា យ៉ាងណាមិញជីវិតមនុស្សស្រីពេលរៀបការរួចក៏យ៉ាងនោះដែរ(សូមចូលរួមមតិប៉ុណ្ណេះចុះ)លោកគ្រូដ៏ចម្រើននិងចៅដ៏កំសត់អើយរស់នៅត្រូវតស៊ូកុំរស់ដើម្បីពឹងអ្នកដទៃឲ្យសោះបើចៅជាក្មេងឆា្លតត្រូវទឺពឹងខ្លួនឯងទើបមិនដួលទាំងឈរ

Comments