ស្ត្រីដែលខ្លាំងតែងតែបង្រៀនស្វាមីនិងកូនរបស់នាងឲ្យមានភាពក្លាហាន បង្រៀនឲ្យពួកគេចេះស្រឡាញ់ខ្លួនឯង ឲ្យស្រឡាញ់ភាពឯករាជ្យ បង្រៀនឲ្យចេះធ្វើអំពើសប្បុរស ព្រោះពាក្យសប្បុរសខ្លីងាយនិយាយ តែអំពើរបស់វាឮបានឆ្ងាយសឹងមិនមានទីបញ្ចប់ ។ នាងបង្រៀនពួកគេឲ្យចេះស្គាល់ខ្លួនឯង និងចេះប្រើអំណាចដែលពួកគេមាន សាមញ្ញភាពដល់ទីជំរៅវាមិនដែលបង្កើតភាពស្មុកស្មាញឲ្យដល់ជីវិតនោះទេ មានតែភាពមិនធម្មតាតែប៉ុណ្ណោះដែលធ្វើឲ្យជីវិតរវល់ទល់ថ្ងៃស្លាប់ ។

