នៅពេលមានព្យុះភ្លៀងផ្គររន្ទះខ្លាំង សត្វស្លាបជាច្រើន ហើររកទីជ្រក មានតែសត្វឥន្ទ្រីយ៍តែមួយគត់ ដែលវាហោះកាត់ច្រាស់កម្លាំងខ្យល់ លុះពេលពពកក្លាយជាតំណក់ទឹក វាក៏ហោះឡើងខ្ពស់ហួសទឹកភ្លៀង រួចបណ្តែតខ្លួនទៅតាមទិសខ្យល់ធ្វើព្រងើយ ! ។ ឥរិយាបទសត្វនេះគួរដល់ការសិក្សាណាស់ ! ពេលមានបញ្ហាវាមិនគេចវេស វាចូលសិក្សាពីបញ្ហាដើម្បីយកជាបទពិសោធ សិក្សារួចហើយវាមិនបានធ្វើឲ្យប្រឡាក់ខ្លួនវាទេ វាតាំងខ្លួននិងចិត្ត ឲ្យនៅខ្ពស់ផុតដាច់ពីបញ្ហា រួចហើយបណ្តែតខ្លួនទៅតាមពេលវេលា ! នេះជាគុណតំលៃដ៏មហិមាដែលមនុស្សត្រូវរៀនសូត្រតាមវា ! ។

