នាទីសុខភាព !
កុំសើចកុំយំអ្នកមានជំងឺផ្លូវចិត្តអី អ្នកជំងឺផ្លូវចិត្តក៏មានបេះដូងដែរ ! កុំចេះតែបន្ទោសគ្នាថាជាមនុស្សកំសាក មិនចេះធ្វើចិត្ត មាយា រំអួយ លាក់ពុត .... តាមពិតខួរក្បាលគ្នាធ្វើការខុសប្រក្រតី តំបន់ខ្លះបញ្ចេញសារធាតុគីមីមិនគ្រប់គ្រាន់មិនអាចគិតអីចេញទេ ឬ គិតចេញតែគំនិតអវិជ្ជមាន គំនិតមិនបានការ(ខ្លាចស្លាប់ ខ្លាចទៅជាវិកលចរិត ខ្លាចគ្រប់គ្រងអារម្មណ៍មិនបាន ខ្លាចទីងងឹត អារម្មណ៍ដូចរស់នៅលើកោះកណ្តាលមហាសាគរតែឯងរកនិយាយមិនចេញ...។ល។) ត្រូវជួយបំផុសគំនិតឲ្យគ្នាចេះគិតវិជ្ជមានឡើងវិញ ។ ហើយអ្នកជំងឺផ្លូវចិត្តខ្លួនឯង ដែលនៅចេះគិតបានក៏ត្រូវតែខិតខំជួយខ្លួនឯងផងដែរ កុំចេះតែចង់ឲ្យគេនិយាយល្អដាក់ខ្លួនគ្រប់ពេលវេលាអី ព្រោះមនុស្សគ្មានអ្នកណាល្អទាំងអស់នោះទេ សូមមើលលោកយាយបដាចារាចុះ លោកតស៊ូជួយខ្លួនឯង ផ្លាស់ប្តូរការគិតខុស ត្រាតែបានជាព្រះអរិយបុគ្គល ចាំណា ! យើងនៅតែមានសង្ឃឹមជានិច្ច ឲ្យតែយើងដើរតាមផ្លូវព្រះធម៌ ! ចំពោះសំណួរសួរថា តើអ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ស្លាប់ទៅកើតនៅឯណា ? ចម្លើយគឺ បើគេសន្សំអារម្មណ៍អាក្រក់នឹងទៅកើតនៅទីអាក្រក់ បើគេសន្សំអារម្មណ៍ល្អនឹងទៅកើតក្នុងទីល្អ សូមធ្វើតែអំពើល្អ កុំរវល់តែតូចចិត្ត អ្នកនឹងបានជួបរឿងល្អជាមិនខាន ។ សាធុ ៗ សូមសព្វសត្វក្នុងលោកបានរួចរំដោះពីទុក្ខសោករោគភ័យផងចុះ !។

