ពិភពលោកសព្វថ្ងៃ មនុស្សកំពុងតែនាំគ្នាដើរទៅកាន់វិមាត្រទី៥នៃបញ្ញាញាណ ដែលវិមាត្រគុណធម៌ត្រូវបានគេកាត់បន្ថយ បទពិសោធក្តីស្រឡាញ់និងសន្តិភាពលែងសូវមានក្នុងក្តីស្រមៃរបស់ពួកគេទៀតហើយ ! ។ ភពផែនដីលែងប្រោសប្រណីឲ្យយើងរស់នៅសុខស្រួលតទៅទៀត ព្រោះមនុស្សបានក្លាយជាគ្រឿងម៉ាសុីនបំផ្លាញផែនដីឥតឈប់ឈរ ដូច្នេះនៅថ្ងៃខាងមុខ ម្នាក់ៗត្រូវក្លាយជាមគ្គុទ្ទេសក៏ដោះស្រាយវិបត្តិសុខភាពដោយខ្លួនឯងចុះ តើយើងចុះសម្រុងជាមួយបរិដ្ឋានផែនដីបានឬទេ ? ។ សក្តានុពលរបស់មនុស្សដើម្បីស្តារឡើងវិញនូវអតុល្យភាពគឺឋិតនៅឆ្ងាយពីក្តីសង្ឃឹមណាស់ទៅហើយ ! ព្រោះតែគេមិនដឹងថា មនសិការសន្តិភាពនិងភាពសុខដុមរមនាគឺជាបទពិសោធរបស់គំនិតឯណេះសោះ ! ។

