មនុស្សអាចធ្វើអ្វីដែលពួកគេចង់ធ្វើបានជាយូរណាស់មកហើយ គេចង់បានការវិវត្តន៍បន្ថែមទៀតក្នុងគំនិតរីកចម្រើនសម្រាប់មនុស្សជាតិ គឺតាមរយៈការសហប្រតិបត្តិការនេះ បើសិនជាយើងអាចធ្វើការរួមគ្នាបាន តាមគោលដៅរួមមិនមានះប្រកាន់ការយល់ឃើញ អារម្មណ៍នោះហើយទើបជាអារម្មណ៍រីករាយពិតប្រាកដ ។ ប៉ុន្តែតើមនុស្សអាចធ្វើការរួមគ្នាដោយក្តីរីករាយបានទេ ចំពោះការងារដែលមានទស្សនៈវិស័យនិងការយល់ឃើញនោះ ? មិនអាចទេ ព្រោះម្នាក់ៗមានការយល់ឃើញរៀងខ្លួនសុទ្ធតែខុសៗគ្នាទៀតផង ហើយតែងតែប្រកាន់ការយល់ឃើញរបស់ខ្លួន ទើបក្នុងសង្គមមនុស្សឆ្លាតគេដាក់មានះចុះ ហើយធ្វើតាមគំនិតដែលល្អៗជាធំ ។ យល់ឃើញខុសគ្នា មិនមែនមានន័យថាយើងគឺជាសត្រូវនឹងគ្នានោះទេ !

