លក្ខណះមនុស្សល្អ

M

លក្ខណះមនុស្សល្អ
គឺជាមនុស្សស្រឡាញ់អំពើល្អ គាំទ្រអំពើល្អ ស្រឡាញ់ការងារត្រឹមត្រូវ ព្យាយាមកំចាត់ចិត្តអាក្រក់ កំចាត់ការគិតមិនល្អចេញពីក្នុងខ្លួន ។មនុស្សល្អគឺហ៌ានចេញមុខប្រឆាំងនឹងអំពើអាក្រក់ជានិច្ច។សមតាមពុទ្ធដីកាត្រាស់ថា តបៈធម៌ជាធម៌ដ៏ឧត្តម គឺជាការកំចាត់ចិត្តអាក្រក់ ដុតអំពើបាប ប្រឆាំងការគិតខុសនិងជំនឿមិនសមហេតុផល។តបៈរាជា គឺជារាជកិច្ចក្នុងការកំចាត់អំពើអាក្រក់ កំចាត់ជនអន្ធពាលឲ្យអស់ពីដែនគ្រប់គ្រងរបស់ខ្លួន ដោយការដាក់ទោសទណ្ឌ ឬការព្រមានឲ្យលែងហ៌ានប្រព្រឹត្តិអំពើអាក្រក់ទៀត។
លក្ខណះមនុស្សអាក្រក់
ចូលចិត្តបំផ្លិចបំផ្លាញប្រយោជន៍បុគ្គលនិងប្រយោជន៍សង្គម ចូលចិត្តរំខានរារាំងអ្នកកំពុងបំពេញសេចក្តីល្អ ជាមនុស្សគាំទ្រអំពើអាក្រក់ គាំទ្រលោភៈ ទោសៈ មោហៈ អាត្មានិយម ឥតមេត្តាករុណា គ្មានការឈឺចាប់អាណិតអាសូរជនស្លូតត្រង់។ជាមនុស្សលិចក្នុងលោកធម៌ មិនស្គាល់បាបបុណ្យគុណទោស គ្មានកត្តញ្ញូកត្តវេទីតាធម៌អ្វីទាំងអស់ គឺដឹងតែពីអញត្រូវ អញល្អ អញលើសគេ គ្មានចេះយល់ពីសុខទុក្ខអ្នកដទៃឡើយ ។
លក្ខណះខុសគ្នារវាងវិជ្ជាផ្លូវលោកនិងវិជ្ជាក្នុងផ្លូវពុទ្ធសាសនា
វិជ្ជាផ្លូវលោកសុទ្ធតែបាននាំចិត្តទៅក្រៅខ្លួនទាំងអស់ ម៉្ងៃៗចិត្តត្រាច់ទៅចោលខ្លួន គ្មានបានដឹងថាខ្លួនគឺកំពុងតែគិតស្អី កំពុងតែនិយាយស្អី ភ្នែកត្រចៀកនិងចិត្តផ្តោតទៅខាងក្រៅអស់ពីខ្លួនរលីង ព្រោះអ្វីៗគឺពិសោធទៅលើរូបធាតុទាំងអស់ ឬសំភារៈលោក លោកត្រូវបានដឹកនាំដោយសំភារៈ។ខុសពីពុទ្ធសាសនា ដែលពិសោធទៅលើនាមធាតុឬចិត្តលោក លោកត្រូវបានដឹកនាំដោយគុណធម៌ ម៉្ងៃៗគេហ្វឹកហាត់ចងចិត្តឲ្យនៅជាប់ក្នុងរាងកាយ វាមានចលនាដូចម្តេចក៏គេដឹង វាចេញតាមទ្វារណាដឹង អារម្មណ៍កើតតាមទ្វារណាដឹង រហូតអ្នកស្រឡាញ់នរកបាននាំគ្នាលេងរូបត្លុក ចេញដឹង ចូលដឹង អត់ដឹងថា សភាពដឹងនេះអាចការពាររោគឆ្កួតបានទាល់តែសោះ ទើបបានជាប្រមាថដូច្នេះ។បច្ចេកវិជ្ជាទំនើប គេអាចធ្វើឲ្យដែករាប់តោនហោះបាន នោះក៏មកពីចិត្ត សម័យដើមមនុស្សអាចហោះបានក៏មកពីចិត្ត គ្រាន់តែម្ខាងពិសោធក្រៅខ្លួន ឯម្ខាងពិសោធក្នុងខ្លួនតែប៉ុណ្ណោះ។មនុស្សក្នុងសម័យវិមាត្រពីរ(2D) គេប្រាប់ថា មានដុំដែកហោះ ផែនដីរាងមូល ច្បាស់ជាគេសើចរហែកមាត់ ព្រោះគេដឹងថាមនុស្សអាចហោះបានហើយផែនដីរាងសំប៉ែត ឯមនុស្សក្នុងវិមាត្របី(3D)ឮហើយសើចរហែកមាត់ ព្រោះគេយល់ថា ផែនដីរាងមូល យន្តហោះអាចហោះបាន។យ៉ាងណាក៏ដោយ ការបណ្តែតបណ្តោយចិត្ត ក្នុងការគិតគ្មានរបៀបហួសហេតុពេកនឹងមានគ្រោះថ្នាក់ជាមិនខាន ៕

Comments