ចរិយាសម្បត្តិ បញ្ញាសម្បត្តិឬវិជ្ជាសម្បត្តិនិងទ្រព្យសម្បត្តិ

M

បុណ្យសាងព្រះបដិមាជាតំណាងព្រះពុទ្ធសាសនា(តំណាងពុទ្ធសាសនាមាន ព្រះបដិមា ព្រះសថូបចេតិយ ព្រះពោធិព្រឹក្ស ព្រះសារីរិកធាតុ និងព្រះត្រ័យបិដក) មានអានិសង្សធំធេងរាប់ប្រមាណមិនបានឡើយ ។ ព្រះបដិមាតំណាងព្រះសម្មាសម្ពុទ្ធដូចជាព្រះអង្គគង់ធរមាននៅ ព្រះភិក្ខុសង្ឃនិងពុទ្ធបរិស័ទលើកដៃថ្វាយបង្គំយប់បានបុណ្យទាំងយប់ លើកដៃថ្វាយបង្គំថ្ងៃបានបុណ្យទាំងថ្ងៃ ជួយមនុស្សជំនាន់ក្រោយឲ្យមានសទ្ធា មានសម្មាទិដ្ឋិ ជួយសាធុជនដែលមានទុក្ខឲ្យចិត្តមានទីពឹងលែងភ័យខ្លាច លែងតក់ស្លុត ឲ្យមានបីតិបាមោជ្ជៈដល់អ្នកបដិបត្តិធម៌ថ្មីៗ ជាសាក្សីសច្ចធម៌ចំពោះមនុស្សនិងទេវតា ជាតំណាងត្រៃសរណៈទាំងបីសម្រាប់ព្រះភិក្ខុសង្ឃធ្វើសង្ឃកម្ម .......ពោលព្រះគុណនេះមិនអស់ឡើយ ទើបបូរាណលោកពោលថា អ្នកបានសាងព្រះបដិមាឲ្យគេគោរពបូជារមែងទទួលបានផលច្រើន អានិសង្ឃច្រើនដូច្នេះឯង (បរិបូណ៌ដោយរូបសម្បត្តិ ចរិយាសម្បត្តិ បញ្ញាសម្បត្តិឬវិជ្ជាសម្បត្តិនិងទ្រព្យសម្បត្តិជាដើម)។ បានសាងព្រះបដិមាហើយ បានគោរពធម៌បដិបត្តិសមគួរដល់ធម៌ទៀតនឹងជាបុគ្គលឆាប់បានរួចចាកទុក្ខជាទីបំផុត ។ ពុទ្ធបូជាមហាតេជោ ធម្មៈបូជាមហាបញ្ញោ សង្ឃបូជាមហាលាភោ សូមអនុមោទនា !

Comments