លោកនេះ នៅទីណាក៏ដោយ សុទ្ធតែជាអន្តរអំពើ(កម្ម)ទៅលើគ្នាទៅវិញទៅមក(អនត្តា = Relativity) កម្តៅជះលើផ្ទៃទឹក ទឹកភាយជាចំហាយពពក ក្លាយជាទឹកភ្លៀង ជីវិតសត្វនិងរុក្ខជាតិក៏កើតឡើង ធ្វើអំពើទៅលើគ្នាទៅវិញទៅមក អាហារឲ្យរូបចម្រើនឡើង អាហារឲ្យរូបវិនាសទៅវិញ ទើបកម្មមាន និងផលនៃកម្មមាន ។ លោកនេះអ្វីៗប្រព្រឹត្តិទៅតាមតែចេតនា បើមិនមានចេតនាក៏មិនមានអំពើកម្មកើតឡើង ហើយអ្នកសោយអារម្មណ៍គឺជាវេទនា បើមិនមានវេទនាកើតឡើងលោកទាំង៦ក៏មិនប្រាកដ ចេតនានិងវេទនាជានាមធម៌មិនមែនជាសត្វបុគ្គលទើបអ្នកធ្វើកម្មនិងអ្នកទទួលផលកម្មមិនមាន ។ សត្វក្នុងភពបីធ្វើអ្វីៗសុទ្ធតែប្រើចេតនា លុះត្រាអរហត្តមគ្គកើតឡើងទើបការធ្វើកម្មអស់ចេតនា និង អស់វេទនាសោយអារម្មណ៍ ។

