សុខភាព!
១- រាងកាយត្រូវចេះកំរើកនិងចេះសម្រាក ពេលសម្រាកគឺសម្រាកកាយចិត្ត មិនមែនសម្រាកតែកាយចិត្តរវល់នោះទេ ។
២- ជៀសវាងអាហារសំបូរជាតិគីមី មិនឆ្ងាញ់ មិនឆ្អែតត្រូវប្រាប់ខ្លួនឯងថា មិនអីទេ បែបនេះទើបមានអាយុវែង កុំឲ្យលើសអាហារនៅក្នុងខ្លួន ។
៣- សប្បាយក្នុងការរស់នៅជានិច្ច កុំមានះប្រកាន់ច្រើន កុំសន្សំរឿងច្រើន កុំទើសចិត្ត កុំសប្បាយជ្រុល សតិនិងបញ្ញាតាមថ្លឹងថ្លែងរកភាពជាកណ្តាលជានិច្ច កុំពេក ។
៤- មានពេលត្រូវធ្វើអំពើល្អ បើទំនេរអង្គុយមើលចិត្ត បើគិតគឺដើម្បីឲ្យឈប់គិត ជីវិតមិនមានអ្វីត្រូវខ្វល់ទាល់តែសោះ ! បើមានកិច្ចការត្រូវធ្វើគឺធ្វើដោយប្រុងប្រយ័ត្នទៅ ! ។

