រូបអតីត រូបបច្ចុប្បន្ន រូបអនាគត

M

រូបអតីត រូបបច្ចុប្បន្ន រូបអនាគត រូបជិត រូបឆ្ងាយ រូបក្នុង រូបក្រៅ រូបប្រណីត រូបថោកទាប រូបមើលឃើញ រូបមើលមិនឃើញ សុទ្ធតែប្រែប្រួលមិនទៀង ជាទុក្ខជា អនត្តា​ វេទនា - សញ្ញា - សង្ខារ - វិញ្ញាណ ក៏សុទ្ធតែមិនទៀង ជាទុក្ខ ជាអនត្តា ភពបីសុទ្ធតែឋិតនៅក្រោមអំណាចត្រៃល័ក្ខណ៍ធម៌ តើនឹងមានក្តីសុខម្តេចនឹងបានទៅ ? ការពិចារណាត្រៃល័ក្ខណ៍ មិនទៀងព្រោះកើតរលត់ ជាទុក្ខព្រោះត្រូវការកើតរលត់បៀតបៀន ជាអនត្តាព្រោះមិននៅក្រោមអំណាចខ្លួន ពិចារណារឿយៗ កម្លាំងបញ្ញាក៏កើនឡើង ធ្វើឲ្យស្រាលស្តើងអនុស័យបាន ។ ចម្រើនធម៌១ លះធម៌១ ចម្រើនអនិច្ចា លះនិច្ចសញ្ញា ចម្រើនទុក្ខាលះសុខសញ្ញា ចម្រើនអនត្តាលះអត្តា រហូតនឿយណាយភព នឿយណាយជាតិ និព្វានរមែងប្រាកដច្បាស់ឡើងៗ ត្រាតែបានសម្រេចនៅទីបំផុត ។

Comments