នាពេលមួយនោះ នៅកន្លែងណាមួយនោះ
មានមនុស្សម្នាក់នឹកឃើញយើង ព្រោះថា កាលណោះ មានតែយើងប៉ុណ្ណោះដែលរាប់អានគាត់ សាកសួរសុខទុក្ខគាត់ នៅពេលដែលអ្នកឯទៀតមិនបានចាប់អារម្មណ៍នឹងគាត់សោះ...។ ពេលជួបគ្នា គួររៀនញញឹមដាក់គ្នា ទោះបីជាមិនស្គាល់គ្នាក្តី...តែយើងពិបាកបន្តិច ព្រោះខ្លាចគេប្រកាន់ ខ្លាចគេថា " យើងចំអើតជើងចង់រាប់អានគេ..."....មើលមុខមើលក្រោយផងមុនសើចដាក់គេ..។ មនុស្សឥឡូវរាប់គ្នាដោយមុខមាត់និងកេរ្តិ៍ឈ្មោះទេ !

