សមាធិបើចែកទៅតាមភូមិគឺមាន៤ភូមិៈ សមាធិក្នុងកាមាវចរៈភូមិ - សមាធិក្នុងរូបាវចរៈភូមិ - សមាធិក្នុងអរូបាវចរៈភូមិ - និង សមាធិក្នុងលោកុត្តរភូមិ ។ សមាធិដែលមានកម្លាំងគឺសមាធិដែលប្រកបដោយឥទ្ធិបាទធម៌៤ៈ ឆន្ទៈជាធំបានមានអារម្មណ៍តែមួយហៅថា ឆន្ទៈសមាធិ វីរយៈជាធំហៅថាវីរយៈសមាធិ ធ្វើចិត្តឲ្យជាធំហៅថា ចិត្តសមាធិ ធ្វើវិមំសាជាធំហៅថា វិមំសាសមាធិ ។ សមាធិ៤គឺចែកទៅតាមឥទ្ធិបាទ៤ សមាធិ៥គឺចែកទៅតាមឈាន៥ដោយន័យយ៉ាងនេះឯង ។

