ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង

M

ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងគឺ ចតុរារិយសច្ចៈ ឬ អរិយសច្ចៈ៤ ឬ សច្ចៈ៤ ដែលមានៈ
១-ទុក្ខសច្ចៈ ដែលមានលក្ខណះបៀតបៀន កើតរលត់ ប្រែប្រួល ក្តៅក្រហាយ ទាំងអស់មាន១១កងដោយសង្ខេប និង១៣កងដោយពិស្តារ ឬ ដោយខ្លីគឺឧបាទានតែម៉្យាង ។
២- សមុទយសច្ចៈ តណ្ហា៣ជាដើមហេតុនៃទុក្ខសព្វយ៉ាង ។
៣- និរោធសច្ចៈ មានការរើចេញជាលក្ខណះ បំបែកតណ្ហាដោយមគ្គ លែងកើតលែងស្លាប់ព្រោះផុតចាករូប ចិត្ត ចេតសិក ។
៤- មគ្គសច្ចៈ ជាយាននាំឆ្លងភព មានភាពជាអធិបតី ។
អរិយសច្ចៈ៤ មានបរិវដ្តៈ៣(សច្ចៈញាណ កិច្ចញាណ កត្តៈញាណ ) មានកិច្ច១៦ហៅថាសោឡសកិច្ច(កិច្ចញាណ៤ គុណនឹងបុគ្គល៤ពួក)។ កិច្ចញាណ៤មាន បរិញ្ញាកិច្ច បហានកិច្ច ភាវេតព្វកិច្ច សច្ឆិកិរិយាកិច្ច ។ អរិយសច្ចៈ៤ជាលោកិយ គឺ ទុក្ខនិង ហេតុរបស់ទុក្ខ ជាលោកុត្តរគឺ មគ្គនិងនិរោធ ។ តណ្ហាជាហេតុ ទុក្ខជាផល មគ្គជាហេតុ និរោធជាផល សម័យណាមានហេតុមិនមានផល សម័យណាមានផលមិនមានហេតុ រលត់ប្រាសចាកគ្នានិងគ្នា ។ សច្ចៈ៤សង្គ្រោះចូលខន្ធ៥ បដិច្ចសមុប្បាទ១២ និងបារមី១០(ទាន សីល នេក្ខម្មៈ បញ្ញា វីរយៈ ខន្តិ សច្ចៈ អធិដ្ឋាន មេត្តា ឧបេក្ខា ) បើធ្វើដើម្បីប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃទើបហៅថាបារមី បើដើម្បីតែប្រយោជន៍ខ្លួនមិនហៅថាបារមីទេ ។ លោកនេះជាការវិលទៅនៃចក្កធម៌ មិនមានទីបញ្ចប់ ដែលត្រឹមតែជាធម៌មិនមានសត្វបុគ្គលមិនមានតួខ្លួន ជាធម៌សូន្យចាកគ្នានិងគ្នា នឹងសូន្យនៅទីបំផុត ! ។

Comments