នាទីសុខភាព !

M

នាទីសុខភាព !
ការឈឺពឺតចុកចាប់លើប្លោកនោម គឺឈឺនៅម្តុំថ្ងាសក្រោមផ្ចឹត ឈឺក្រហាយផ្សាក្តៅ ឬឈឺពឺតអួល ឈឺបាត់ៗ មានភាគច្រើនលើស្ត្រីវ័យចំណាស់ ។ សាច់ដុំប្លោកនោមជាសាច់ដុំមានចលនាកន្ត្រាក់ រលា(Muscle de Truzor) ដើម្បីរុញទឹកនោមចេញពីប្លោកនោម ដែលនាំឲ្យមានការចុករោយសាច់ដុំប្លោកនោម(Vessie neurogene) ។ ពេលខ្លះឈឺពឺតចុកចាប់ខ្លាំងមិនអាចទ្រាំបាន គេចាំបាច់ត្រូវប្រើថ្នាំ Sertraline (ជាប្រភេទថ្នាំទប់រេសិបទ័រសេរ៉ូតូនីន) ប្រើនៅពេលយប់ ។ វាក៏អាចមកពីរលាកប្លោកនោមរ៉ាំរ៉ៃដែរ ដែលត្រូវពិនិត្យទឹកនោមនិងប្រើថ្នាំតាមវេជ្ជបញ្ជា ។

Comments