វិទ្យាសាស្ត្រនិងសុខភាព !

M

វិទ្យាសាស្ត្រនិងសុខភាព !
តើអ្នកដឹងទេថា នៅពេលអ្នកដេកលក់ស្កប់ស្កល់ ពេលនោះក្នុងរាងកាយទាំងមូលមានការជួសជុលរៀបចំបោសសំអាតគ្រប់ទីកន្លែង ដូចជាម្សិលមិញបុកទង្គិចហើមជើង ស្អែកឡើងក៏បាត់ ។ ប៉ុន្តែនៅក្នុងខួរក្បាលគឺមានកិច្ចការសំខាន់ៗជាច្រើនខ្លាំងណាស់ ខួរក្បាលបានរៀបចំបោសសំអាតមេម័រីដើម្បីតម្លើងហ្វ្រេកង់ចងចាំឡើងវិញ ហេតុនេះការទទួលទានដំណេកមិនគ្រប់នាំឲ្យមានការភ្លេចភ្លាំងច្រើនបានកើតឡើង ។ ពេលតំបន់ចងចាំធ្វើការបោសសំអាត ពេលនោះយើងអាចយល់សប្តិឃើញរឿងប្លែកៗដែលខ្លួនមិនធ្លាប់បានជួបមកពីមុន(វាសើរើរឿងចាស់ៗឬដូចជាមើលសៀវភៅរូបថតតាំងពីជាតិមុនៗ) ។ ដូច្នេះការដេកគ្រប់គ្រាន់គឺជាឪសថព្យាបាលបង្ការការភ្លេចភ្លាំងបានយ៉ាងស័ក្តិសិទ្ធិបំផុត ។ ពេលដេកលក់ ខួរក្បាលបានប្រមូលទិន្នន័យទាំងអស់ យកមកវិភាគដើម្បីស្វែងរកដំណោះស្រាយ នៅពេលដែលគេគិតក្នុងសភាពដឹងខ្លួនប៉ុន្តែរកច្រកចេញមិនឃើញ ។

Comments