ការប្រកាន់មាំ៤យ៉ាងជាហេតុនៃទុក្ខគឺ ប្រកាន់មាំដោយអំណាចកាម ប្រកាន់មាំដោយអំណាចទិដ្ឋិ ប្រកាន់មាំដោយអំណាចការគោរពកិច្ចវត្តខុស ប្រកាន់មាំដោយអំណាចការតាំងតួខ្លួន។ ឧបាទាន៤យ៉ាងនេះត្រូវស្រាលស្តើងដោយកម្មដ្ឋានមរណានុស្សតិនិងត្រៃល័ក្ខណ៍ធម៌ វាដាច់អស់ជាស្ថាពរនៅអរហត្តមគ្គ។

