កំសាន្តថ្ងៃអាទិត្យ !
នៅសាលារៀនផ្នែកលោតឆ័ត្រយោង លោកគ្រូពន្យល់ថា ពេលយន្តហោះដល់គោលដៅ គេនឹងប្រាប់ឲ្យយើងលោតចេញពីយន្តហោះ ពេលលោតចេញបើឯងរហ័សទាញខ្សែឲ្យឆ័ត្រគ្រលាស់ ឯងនឹងចុះឆ្ងាយពីគោលដៅ ចាំជិតដល់ដីចាំទាញខ្សែទីមួយ បើឆ័ត្រមិនគ្រលាស់ ចាំឯងទាញខ្សែសុវត្ថិភាពទីពីរ ។ ពេលចុះដល់ដី ឡាននឹងប្រមូលពួកឯងទៅសាលាវិញ មានអ្នកណាមានចំងល់ទេ ? សិស្សម្នាក់បានក្រោកឡើងសួរគ្រូថា ៖ លោកគ្រូ ! ចុះបើទាញខ្សែសុវត្ថិភាពហើយឆ័ត្រនៅតែមិនគ្រលាស់ ? លោកគ្រូតប ឯងគ្មានឡានមកទទួលទេ ចាំគ្រួទៅសាកសួរផ្នែកបត់ឆ័ត្រ ។ សិស្សទាងអស់ បើភ្នែកធំៗ បាត់មាត់បុិនគេចុក ! មុនដើរចេញពីសាលា លោកគ្រូពោលតិចៗថា នាំគ្នាគិតមើលឲ្យច្បាស់ទៅ តើត្រូវនៅរៀនបន្តឬអត់ ?។

