សេចក្តីស្លាប់វាមិនមែនជាទីបញ្ចប់នោះទេ ! វាគ្រាន់តែជាការដើរចេញពីសាកសពទៅកាន់ពិភពវិញ្ញាណ ដែលជាទីកើតបញ្ហាថ្មីមួយទៀត បើសិនជាគេមិនបានរៀបចំខ្លួនដើម្បីចាកចេញពីលោកនេះឲ្យបានល្អទេនោះ ! ។ ជីវភាពនៅពិភពវិញ្ញាណ ថ្វីត្បិតតែយើងមិនបានចាំច្បាស់ដោយខ្លួនឯង ក៏វិទ្យាសាស្ត្របានបកស្រាយយ៉ាងច្បាស់លាស់អស់ហើយ វាមានតំបន់ទារុណកម្ម និងមានតំបន់រីករាយច្រើនជាងនៅលើផែនដី ហេតុនេះបើយើងចាកចេញពីផែនដីដោយចិត្តក្តៅក្រហាយស្តាយក្រោយ តើចិត្តរបស់យើងនឹងអាចតាំងនៅតំបន់រីករាយបានដូចម្តេចទៅ ? វិមាត្រចិត្តខុសគ្នា មិនអាចស្រូបចូលគ្នាបានទេ គឺមានតែតំបន់ទារុណកម្មតែប៉ុណ្ណោះដែលស្វាគមន៍យើង ហេតុអីយើងចាកចេញពីកន្លែងលំបាក ទៅកាន់កន្លែងដែលកាន់តែលំបាកថែមទៀតធ្វើអី ? ។ ហេតុនេះមិនចាំបាច់ចាកចេញដោយបញ្ហានៅមិនទាន់ដោះស្រាយបានចប់សព្វគ្រប់នោះទេ ត្រូវបែរមុខឆ្ពោះទៅរកការពិត រង់ចាំការចាកចេញដោយចិត្តរីរាយជ្រះថ្លាវិញប្រសើរជាង ! ។

